Matthew 5

ព្រះយេស៊ូបង្រៀននៅលើភ្នំ

1កាល​បាន​ឃើញបណ្ដាជន​ព្រះអង្គ​ក៏យាងឡើងលើភ្នំហើយអង្គុយចុះ​ពួក​សិស្សរបស់ព្រះអង្គ​បាន​ចូលមកជិតព្រះអង្គ 2រួចព្រះអង្គ​ក៏​ចាប់ផ្ដើមបង្រៀនពួកគេថា

ព្រះយេស៊ូបង្រៀនអំពីព្រះពរ

3«មានពរហើយ​អស់អ្នក​ដែល​មាន​សេចក្ដីកម្សត់​ខាងឯ​វិញ្ញាណ
«សេចក្ដី​កម្សត់​ខាង​វិញ្ញាណ» មានន័យថាអ្នកបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់។
ដ្បិតនគរស្ថានសួគ៌ជា​របស់​អ្នកទាំងនោះ

4មានពរហើយ​អស់​អ្នក​ដែល​យំសោកដ្បិតអ្នកទាំងនោះ​នឹង​ទទួល​ការកម្សាន្ដចិត្ដ

5មានពរហើយ​អស់​អ្នក​ដែល​ស្លូតត្រង់ដ្បិតអ្នកទាំងនោះ​នឹងបាន​ផែនដី​ជា​មរតក 6មានពរហើយ​អស់​អ្នក​ដែល​ស្រេកឃ្លានសេចក្ដីសុចរិតដ្បិតអ្នកទាំងនោះ​នឹង​បាន​ឆ្អែត

7មានពរហើយ​អស់​អ្នកដែលមានចិត្ដមេត្ដាដ្បិតអ្នកទាំងនោះ​នឹង​ទទួល​​សេចក្ដីមេត្ដា 8មានពរហើយ​អស់​អ្នក​មាន​​​ចិត្ដបរិសុទ្ធដ្បិតអ្នកទាំងនោះ​នឹង​បាន​ឃើញព្រះជាម្ចាស់

9មានពរហើយ​អស់​អ្នកដែលផ្សះផ្សាគេដ្បិតអ្នកទាំងនោះ​នឹង​ត្រូវបាន​ហៅថា​ជា​កូន​របស់​ព្រះជាម្ចាស់ 10មានពរហើយ​អស់​អ្នក​ដែល​ត្រូវគេ​បៀតបៀនដោយព្រោះតែសេចក្ដីសុចរិតដ្បិតនគរស្ថានសួគ៌ជា​របស់​អ្នកទាំងនោះ 11អ្នករាល់គ្នាមានពរហើយក្នុងកាល​ដែល​គេ​ជេរបៀតបៀននិយាយអាក្រក់បង្ខូចអ្នករាល់គ្នាគ្រប់បែបយ៉ាងដោយព្រោះខ្ញុំ 12ចូរមាន​អំណរហើយរីករាយជាខ្លាំងឡើងដ្បិតអ្នករាល់គ្នា​មាន​រង្វាន់​ជា​ធំនៅឯស្ថានសួគ៌ព្រោះ​គេ​បាន​បៀតបៀនអ្នកនាំព្រះបន្ទូល​ដែល​នៅមុនអ្នករាល់គ្នា​បែប​ដូច្នោះដែរ

ពួកអ្នកជឿ​ជា​អំបិលនិងជា​ពន្លឺ​នៃលោកិយ

13អ្នករាល់គ្នាជាអំបិល​នៃ​ផែនដីប៉ុន្ដែបើអំបិលបាត់ជាតិប្រៃ​តើ​នឹង​យក​អ្វី​មក​ធ្វើឲ្យប្រៃ​វិញ​បាន? ​វា​គ្មានប្រយោជន៍អ្វីទៀតទេមានតែបោះចោលឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ 14អ្នករាល់គ្នាជាពន្លឺ​នៃ​លោកិយទីក្រុង​ដែល​តាំងនៅលើភ្នំមិនអាចលាក់បាំងបានទេ 15ក៏គ្មានអ្នកណា​អុជចង្កៀងដាក់នៅក្រោមថាំងដែរគឺ​ដាក់​នៅ​លើជើងចង្កៀងវិញដើម្បី​ឲ្យ​ភ្លឺ​ដល់​មនុស្ស​ទាំងអស់នៅក្នុងផ្ទះ 16ចូរឲ្យ​ពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរដើម្បី​ឲ្យ​គេ​ឃើញការល្អ​របស់​អ្នករាល់គ្នារួចសរសើរតម្កើង​ព្រះ​វរបិតា​របស់​អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌

ព្រះយេស៊ូជាអ្នកបំពេញ​ក្រិត្យ​វិន័យ​

17កុំគិតថា​ខ្ញុំ​មកបំផ្លាញគម្ពីរវិន័យ​ពាក្យ​របស់​អ្នកនាំព្រះបន្ទូលឲ្យសោះ​ខ្ញុំ​មិនមែនមកបំផ្លាញទេប៉ុន្ដែ​ខ្ញុំមក​ធ្វើឲ្យ​សម្រេចវិញ 18ដ្បិតខ្ញុំ​ប្រាប់អ្នករាល់គ្នា​ជា​ប្រាកដថារហូតដល់ផ្ទៃមេឃនិងផែនដីវិនាសទៅ​ក៏​គ្មាន​សញ្ញា​ក្បៀស​សញ្ញា​បន្តក់ណាមួយ​ក្នុង​គម្ពីរវិន័យ​ត្រូវ​លុបបំបាត់ចោល​ដែរ​លុះត្រាតែអ្វីៗ​បាន​សម្រេច​ជាមុនសិន។ 19ដូច្នេះអ្នកណាល្មើសបញ្ញត្ដិតូចបំផុតមួយ​ក្នុងចំណោម​បញ្ញត្ដិ​ទាំងនេះហើយបង្រៀនមនុស្ស​ឲ្យធ្វើ​ដូច្នោះ​អ្នកនោះ​នឹង​ត្រូវ​ហៅថា​ជា​អ្នក​តូចបំផុតនៅក្នុងនគរស្ថានសួគ៌ប៉ុន្ដែអ្នកណាដែលអនុវត្ដតាមនិងបង្រៀន​បញ្ញត្ដិ​ទាំងនេះ​អ្នកនោះ​នឹង​ត្រូវ​ហៅថា​ជា​អ្នកធំនៅក្នុងនគរស្ថានសួគ៌ 20ដ្បិតខ្ញុំ​ប្រាប់អ្នករាល់គ្នាថាបើសេចក្ដីសុចរិត​របស់​អ្នករាល់គ្នាមិនលើស​សេចក្ដីសុចរិត​របស់​ពួកគ្រូវិន័យនិង​ពួក​អ្នកខាងគណៈផារិស៊ីទេ​នោះ​អ្នករាល់គ្នា​មិន​អាច​ចូលនគរស្ថានសួគ៌បានឡើយ

ព្រះយេស៊ូបង្រៀនថាការខឹងស្មើនឹងការសម្លាប់

21អ្នករាល់គ្នា​បាន​សេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់មុនថាកុំសម្លាប់មនុស្សឲ្យសោះអ្នកណាសម្លាប់មនុស្ស​អ្នក​នោះ​នឹងត្រូវជាប់ទោស 22ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថាអស់អ្នក​ដែល​ខឹង​នឹង​បងប្អូនខ្លួនឯង​នោះ​នឹងត្រូវជាប់ទោស​ដែរ​ហើយអ្នកណាហៅបងប្អូនខ្លួនឯងថា​«អាឡប់» ​អ្នក​នោះ​នឹងត្រូវក្រុមប្រឹក្សាកំពូល
«ក្រុម​ប្រឹក្សា​កំពូល​» គឺ​ជា​តុលាការ​ជាន់​ខ្ពស់​របស់​សាសនា​យូដា​ រួម​មាន​អ្នក​ដឹកនាំ​ប្រមាណ​ចិតសិប​នាក់​ ដែល​គ្រប់គ្រង​ដោយ​សម្ដេច​សង្ឃ។
​ដាក់​ទោស។ ​អ្នកណាដែល​ជេរ​គេ​ថា​«អាឆ្កួត» ​អ្នក​នោះ​នឹងត្រូវធ្លាក់ក្នុងភ្លើងនរក
23ដូច្នេះបើ​អ្នក​នាំតង្វាយមកកន្លែងថ្វាយតង្វាយហើយនៅទីនោះ​អ្នក​ចាំថាបងប្អូន​របស់​អ្នកមានរឿងទាស់​នឹង​អ្នក 24ចូរទុកតង្វាយនៅទីនោះនៅមុខកន្លែងថ្វាយតង្វាយចុះហើយទៅផ្សះផ្សា​នឹង​បងប្អូនជាមុនសិនរួចសឹមមកថ្វាយតង្វាយ​របស់​អ្នកវិញ 25ចូរជានា​នឹង​គូវិវាទ​របស់​អ្នកភ្លាមៗពេល​អ្នក​នៅតាមផ្លូវជាមួយអ្នកនោះក្រែងលោគេប្រគល់អ្នក​ឲ្យ​ទៅ​ចៅក្រមហើយចៅក្រម​ប្រគល់​អ្នក​ឲ្យ​ទៅ​នគរបាលរួច​អ្នក​ត្រូវ​ជាប់គុក 26ខ្ញុំប្រាប់អ្នក​ជា​ប្រាកដថា​អ្នក​ចេញពីទីនោះមិនបានឡើយលុះត្រាតែ​អ្នក​សង​គេ​ដោយ​ឥតខ្វះ​មួយ​សេន

ចិត្ដស្រើបស្រាលអាក្រក់ដូចការផិតក្បត់

27អ្នករាល់គ្នា​បាន​​សេចក្ដី​ដែល​បាន​បង្គាប់មកថាកុំផិតក្បត់ឲ្យសោះ
«កុំផិត...សោះ» សូមមើល និក្ខ ២០:១៤។
28ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថាអស់អ្នក​ដែល​សម្លឹងមើលស្ដ្រីម្នាក់ដោយចិត្ដស្រើបស្រាលចង់បាននាង​អ្នកនោះ​បាន​ផិតក្បត់ក្នុងចិត្ដ​ជាមួយ​នាងរួចទៅហើយ 29បើភ្នែកស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នកប្រព្រឹត្ដបាប​ចូរ​ខ្វេះវាចោលទៅដ្បិត​បើ​អ្នកបាត់បង់អវយរៈមួយប្រសើរជាង​ឲ្យ​រូបកាយទាំងមូល​ត្រូវ​បោះទៅក្នុងស្ថាននរក 30បើដៃស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នកប្រព្រឹត្ដបាប​ចូរ​កាត់វាចោលទៅដ្បិត​បើ​អ្នកបាត់បង់អវយវៈមួយប្រសើរជាង​ឲ្យ​រូបកាយទាំងមូលធ្លាក់ទៅក្នុងស្ថាននរក

ព្រះយេស៊ូបង្រៀនអំពីការលែងលះ

31មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថាអ្នកណា
«អ្នកណា...ឲ្យនាង» សូមមើល ទុតិ ២៤:១។
លែងប្រពន្ធ​អ្នកនោះ​ត្រូវ​ប្រគល់លិខិតលែងលះ​ឲ្យ​នាង
32ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថាអស់អ្នកលែងប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​អ្នកនោះ​ធ្វើ​ឲ្យ​នាងផិតក្បត់​ហើយ។ ​អ្នកណារៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​អ្នកនោះ​ក៏ផិតក្បត់ដែរ

ព្រះយេស៊ូបង្រៀនឲ្យនិយាយសេចក្ដីពិត

33មួយទៀត​អ្នករាល់គ្នា​បាន​​សេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់មុនថាកុំ
«កុំប្រព្រឹត្ដ...ព្រះអម្ចាស់» សូមមើល ជន ៣០:២ និង ទុតិ ២៣:២១។
​ប្រព្រឹត្តខុស​សម្បថឲ្យសោះប៉ុន្ដែ​ត្រូវ​ធ្វើតាមសម្បថ​ដែល​បាន​ស្បថ​ចំពោះ​ព្រះអម្ចាស់
34ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថាកុំស្បថឲ្យសោះហើយកុំ​ស្បថ​នឹងស្ថានសួគ៌ដ្បិត​ស្ថានសួគ៌​ជាបល្ល័ង្ក​របស់​ព្រះជាម្ចាស់ 35កុំស្បថនឹងផែនដីដ្បិត​ផែនដី​ជាកំណល់បាទា
«បាទា» ជារាជសព្ទប្រើសម្រាប់ហៅ «ជើង»។
​របស់​ព្រះអង្គ។ ​កុំស្បថនឹង​ក្រុង​យេរូសាឡិមដ្បិតជាក្រុង​របស់​ស្ដេចដ៏ឧត្ដម
36កុំស្បថនឹងក្បាល​របស់​អ្នកដ្បិត​អ្នក​មិនអាចធ្វើ​ឲ្យ​សក់មួយសសៃត្រលប់ជា​ពណ៌​ខ្មៅបានឡើយ 37ចូរឲ្យពាក្យអ្នករាល់គ្នាមែន​គឺ​មែនទេ​គឺ​ទេប៉ុន្ដែលើសពី​សេចក្ដី​ទាំងនេះគឺមកពីអារក្សសាតាំង​ទេ។

ព្រះយេស៊ូបង្រៀនកុំឲ្យសងសឹក

38អ្នករាល់គ្នា​បាន​​សេចក្ដី​ដែល​បាន​បង្គាប់មកថាភ្នែក
«ភ្នែកសង...ធ្មេញ» សូមមើល និក្ខ ២១:២៤ លេវី ២៤:២០ និង ទុតិ ១៩:២១។
​សង​ដោយភ្នែកធ្មេញ​សង​ដោយធ្មេញ
39ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថាកុំតប​មនុស្ស​អាក្រក់បើគេទះកំផ្លៀងស្ដាំ​របស់​អ្នក​ចូរ​បែរម្ខាងទៀត​ឲ្យ​គេ​ទះ​ដែរចុះ 40ចំពោះអ្នកណា​ដែល​ចង់ប្ដឹងយកអាវ
«អាវក្នុង» មានសណ្ឋានជាអាវដៃខ្លី វែងត្រឹមជង្គង់ ពាក់ជាប់នឹងខ្លួន។ សូមមើលខយោងនៅក្នុង និក្ខ ២២:២៦-២៧។
​ខាង​ក្នុង​របស់​អ្នក​ចូរ​ឲ្យគេទាំងអាវវែងផង
41អ្នកណាដែល​បង្ខំអ្នក​ឲ្យ​​ធ្វើដំណើរ​មួយពាន់ជំហាន
«មួយ​ពាន់​ជំហាន​»​ មាន​ប្រវែង​ប្រហែល​មួយ​ពាន់​ប្រាំ​រយ​ម៉ែត្រ​។​ «​ពីរ​ពាន់​ជំហាន​»​ មាន​ប្រវែង​ប្រហែល​បី​ពាន់​ប្រាំ​រយ​ម៉ែត្រ​។​
​ចូរ​ទៅជាមួយគេពីរ​ពាន់ជំហាន​ចុះ
42ចូរឲ្យ​ដល់​អស់​អ្នក​ដែល​សុំហើយកុំគេចពី​អស់​អ្នក​ដែល​ចង់ខ្ចីឡើយ

ព្រះយេស៊ូបង្រៀនឲ្យស្រឡាញ់សត្រូវ

43អ្នករាល់គ្នា​​សេចក្ដី​ដែល​បាន​បង្គាប់មកថា​ចូរ
«ចូរស្រលាញ់...អ្នក» សូមមើល លេវី ១៩:១៨។
ស្រលាញ់អ្នកជិតខាង​របស់​អ្នកហើយស្អប់សត្រូវ​របស់​អ្នក
44ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា​ចូរ​ស្រលាញ់សត្រូវរបស់អ្នករាល់គ្នាហើយអធិស្ឋានឲ្យ​អស់​អ្នក​ដែល​បៀតបៀនអ្នករាល់គ្នា 45ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រលប់ជាកូន​របស់​ព្រះ​វរបិតាដែលគង់នៅស្ថានសួគ៌ព្រោះព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃរះឡើងបំភ្លឺ​ទាំង​មនុស្ស​ល្អនិង​មនុស្ស​អាក្រក់ហើយ​ក៏​បង្អុរភ្លៀងធ្លាក់មកលើ​ទាំង​មនុស្ស​សុចរិតនិង​មនុស្ស​ទុច្ចរិតដែរ 46ដ្បិតបើ​អ្នករាល់គ្នា​ស្រលាញ់​មនុស្ស​ដែល​ស្រលាញ់អ្នករាល់គ្នាតើ​អ្នករាល់គ្នា​បានរង្វាន់អ្វី? ​សូម្បីតែអ្នកទារពន្ធដារ
«អ្នក​ទារ​ពន្ធដារ​»​ គឺ​ជា​អ្នក​ទា​រពន្ធដារ​លើ​ទំនិញ​ ឬ​ផលិត​ផល​នាំ​ចេញ​នាំ​ចូល​ក្នុង​ក្រុង​ ឲ្យ​ពួក​អភិបាល​រ៉ូម​។​
​ក៏​បាន​ធ្វើដូច្នោះដែរ
47បើអ្នករាល់គ្នា​រាប់អានតែបងប្អូនខ្លួនឯងតើ​អ្នករាល់គ្នា​មាន​អ្វី​អស្ចារ្យទៅ? ​សូម្បីតែសាសន៍ដទៃ​ក៏​ធ្វើ​ដូច្នោះ​ដែរ 48ដូច្នេះចូរ​ឲ្យ​អ្នករាល់គ្នា​បានគ្រប់លក្ខណ៍ចុះដូចជា​ព្រះ​វរបិតា​របស់​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌គ្រប់លក្ខណ៍ដូច្នោះ​ដែរ។
Copyright information for KhmKCB